តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Anne Cetas

សេចក្តីពិ​ត​ ដ៏​សាមញ្ញ

អ្នក​ស្រី​សារ៉ា បាន​​ឈឺ​ចង្កេះអ​ស់​រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​​មក​ហើយ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង។ គ្រូ​ពេទ្យ​បាន​ឲ្យ​គាត់ ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ចលនា ហើយ​គេ​ក៏​បាន​តម្រូ​វឲ្យ​គាត់​ពត់​ខ្លួ​ន​ប្រាណ​ឲ្យ​បាន​២៥​ដង ក្នុង​មួយ​ថ្ងៃ។ ការ​ឈឺ​ចាប់​ក៏បាន​អន់​ថយ តែ​មិន​ទាន់​បាត់​ទាំង​ស្រុង​ទេ។ ដូច​នេះ គ្រូពេទ្យ​ក៏​បាន​ចេញ​វេជ្ជ​បញ្ជាឲ្យ​គាត់​ទៅថត​កាំ​រស្មី​អ៊ិច ហើយ​ក៏​បញ្ជូន​គាត់​ឲ្យ​ទៅ​ជួប​គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចលនា​ម្នាក់​ទៀត ដែលលើ​ក​នេះ គេបា​ន​ឲ្យ​គាត់​ឈប់​ពត់​ខ្លួន​តាម​គ្រូពេទ្យ​មុន​ទៀត ហើយ​គ្រាន់​តែ​ឲ្យ​គាត់​ពត់​ខ្លួ​នតែមួ​យ​ដង ក្នុង​មួយ​ថ្ងៃ តាម​ដែល​ចាំបាច់​។ ពេល​នោះ គាត់​មាន​ការភ្ញា​ក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ការ​ពត់ខ្លួ​នតែ​មួ​យ​ដង ក្នុង​មួយ​ថ្ងៃ មាន​ប្រសិទ្ធិ​ភាព​ជាង​ការ​ពត់​ខ្លួន​ច្រើន​ដង។​

បើ​យើង​ប្រៀប​ធៀប​រឿ​ងនេះ​ មកជី​វិត​ខាងវិ​ញ្ញាណ​វិញ យើង​ឃើញ​ថា មានពេ​ល​ខ្លះ សេចក្តី​ពិត​ដ៏​សា​មញ្ញ ហើយ​ខ្លី មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង​។ ជាក់​ស្តែង ពេល​ដែល​គេសូ​ម​ឲ្យលោ​ក​ខាល បាត(Karl Barth) និយាយ​សង្ខេប​អំពី​ការងារ​ផ្នែក​ទេវ​វិជ្ជា ដែល​គាត់​បាន​ធ្វើ​ពេញ​មួយជី​វិត​រ​បស់​គាត់ គាត់​ក៏​បានឆ្លើយ​ប្រាប់គេ​ថា​ “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ”។ ត្រង់​ចំណុច​នេះ ពេល​នោះ​គាត់​​ក៏​​ប្រហែល​ជា​បាន​និយាយ​បន្ថែម​ទៀត​ថា “ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្រឡាញ់ខ្ញុំ​មែ​ន ព្រោះព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ដូច​នេះ​មែន”។ ព្រះ​មាន​បន្ទូល​ថា ព្រះអ​ង្គស្រ​ឡាញ់​យើង   ហើយ​ព្រះអ​ង្គ​បា​នប​ញ្ជាក់​ថា ពិត​ជា​បាន​ស្រឡាញ់​យើង​មែន ដោយ​ចាត់​ព្រះ​រាជ​បុត្រា​​ព្រះ​អង្គ ឲ្យ​យាង​មក​សង្រ្គោះ​យើង ឲ្យ​រួចពី​​បាប ដែល​យើង​បាន​ប្រព្រឹត្ត។ ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ដក​យក​បន្ទុក​នៃ​អំពើ​បាប ចេញ​ពី​យើង។​ បន្ទាប់​មក ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​​​ឡើង​វិញ ដោយ​ប្រទាន​​ជីវិត​ថ្មី ឲ្យ​យើង​បាន​រស់​ក្នុង​ព្រះអ​ង្គ។ ដូច​នេះ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ ពិត​ជា​អស្ចារ្យ​ណាស់!…

វីរៈបុរសដែលឈ្នះបាប

កន្លង​មក   មាន​គេ​សួរ​ខ្ញុំ​នូវ​សំណួ​រ​មួ​យ   ដែល​ពិបាក​ឆ្លើ​យណា​ស់​ថា “តើ​អ្នក​អាច​រ​ស់នៅ ​ដោយ​មិ​ន​ប្រព្រឹត្ត​អំពើបា​បសោះ​ បាន​រយៈពេ​ល​យូរ​ប៉ុណ្ណា​? តើបា​នមួ​យ​អាទិត្យ ឬ​មួយ​ថ្ងៃ ឬ​ក៏​មួ​យម៉ោ​ង​ទេ?” តើ​យើ​ងអា​ច​ឆ្លើយ​សំណួរ​ដូច​នេះ ដោយ​របៀប​ណា? ​បើ​យើង​ពិ​ត​ជា​ស្មោះត្រ​ង់​មែននោះ​ យើ​ងប្រ​ហែល​ជា​និយាយ​ថា “ខ្ញុំ​មិន​អាច​រ​ស់​នៅ ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប សូម្បី​តែ​មួយ​ថ្ងៃ”។ ពុំ​នោះ​ទេ បើ​យើង​ក្រឡេច​មក​មើល ​សប្តាហ៍មុន យើង​ប្រហែល​ជា​ឃើញ​ថា យើង​មិន​បាន​លន់​តួបា​ប នៅចំ​​ពោះ​ព្រះឡើ​យ ពោល​គឺ​សូម្បី​តែ​អំពើ​បាប​ដ៏​តូច​មួយ ក៏​យើង​មិន​បាន​លន់​តួ​ផង​។ បើ​សិន​ជា​យើង​និយាយ​ថា យើង​មិន​ដែល​បាន​ធ្វើ​អំពើ​បាបសោះ   ក្នុង​គំនិត ឬ​សកម្ម​ភាព​របស់​យើង បាន​មួយ​សប្តាហ៍​ហើយ នោះ​យើង​បោក​ខ្លួន​ឯង​ទេ។

ព្រះ​ទ្រង់​ជ្រាប​អំពី​ចិត្ត​រ​ប​ស់យើ​ង​។ ព្រះអ​ង្គ​ជ្រាប​ថា យើង​ឆាប់​ឆ្លើយ​តប​ចំ​ពោះព្រះ​វិញ្ញាណ​បរិសុទ្ធ​ឬ​អត់ ពេល​ដែល​ព្រះ​អង្គ​ដាស់​តឿន​យើង​ឲ្យ​ភ្ញាក់​ខ្លួន។ បើ​យើង​ពិត​ជា​​ស្គាល់​ខ្លួ​ន​ឯង​មែ​ន នោះចូ​រ​យើង​ជញ្ជឹង​គិត​បទ​គម្ពីរ ១យ៉ូហាន ១:៨ ដែល​បាន​ចែង​ថា “បើ​​សិ​ន​​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ”។ យើងពិ​ត​ជាមិ​ន​ចង់​ធ្វើ​ខុស ​នឹង ខ.១០ ដែល​ចែង​ថា “បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ … ហើយ​ព្រះបន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ”។

សំណួរ​មួយ​ទៀត ដែល​មាន​ការ​លើក​ទឹ​កចិ​ត្តជា​ង​ គឺសួ​រ​ថា “តើព្រះ​មា​នកា​រ​ឆ្លើយ​តប​យ៉ាង​ណា ពេល​ដែល​យើង​ទទួល​ស្គាល់​ថា​​ខ្លួន​បាន​ធ្វើអំ​ពើ​បាប និង​ត្រូវ​ការ​ការ​អត់​ទោសបា​ប?” ចម្លើយ​នោះគឺ​ “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់…

រង្វាន់​សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ

នៅ​ក្នុង​ក្រុម​កុមារ នៃ​ព្រះវិហារ​របស់​ខ្ញុំ យើង​តែង​តែ​ឲ្យកា​ត​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ៗ ពេល​ដែល​យើង​កត់​សម្គាល់​ឃើញ​ថា ពួក​គេ​មាន​អាកប្ប​កិរិយ៉ា​ល្អ។ ពួក​គេ​ក៏​បាន​សន្សំ​កាត​នោះ​ឲ្យបា​នច្រើ​ន ដើម្បី​ទទួល​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ ដែល​ខ្លួន​ធ្លាប់​មាន​កន្លង​មក។ យើង​កំពុង​តែ​ព្យាយាម​បង្រៀន​ក្មេង​ៗ​ ឲ្យកាន់តែ​មាន​អាកប្ប​កិរិយ៉ា​ល្អ ជាជា​ង​ផ្តោត​ទៅ​លើ​ចំណុច​អាក្រក់​របស់​ពួក​គេ។ មាន​ពេលមួយ​ អ្នក​ដឹក​នាំ​របស់​យើង​ម្នាក់ បាន​ឲ្យ​កាត​មួយ​សន្លឹក​ដល់​ក្មេង​ប្រុស​អាយុ១១​ឆ្នាំម្នា​ក់ ឈ្មោះធីរី(Tyree)។ ពេល​នោះធី​រី​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​សូម​អរគុណ​លោក​គ្រូ ​ប៉ុន្តែ ខ្ញុំ​មិ​នត្រូវ​ការ​កាត​នេះ​ទេ។ ខ្ញុំ​ចង់​មាន​អាកប្ប​កិរិយ៉ា​ល្អ ហើយ​មិ​នច​ង់​បាន​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អនោះឡើ​យ”។ សម្រាប់​កុមារា​ម្នាក់នេះ កា​រ​ធ្វើល្អ គឺ​ជា​រង្វាន់​សម្រាប់​ខ្លួន​គាត់។ គា​ត់​ពិត​ជា​ចូល​ចិត្ត​ធ្វើល្អ​   ក្នុង​ការ​រស់​នៅ   ទោះបីជា​គា​ត់​បាន​ទទួ​ល​រង្វា​ន់​ឬ​អត់​ក៏​ដោយ។

ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់​​គ្នានឹង​បាន​ទទួល​រង្វាន់ តាម​​កា​រ​​ដែ​ល​​បាន​ធ្វើ ពី​​កាល​​នៅ​​ក្នុង​​រូបកាយ​​រៀង​​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី”។ ប៉ុន្តែ យើង​មិន​គួរ​ប្រព្រឹត្តល្អក្នុង​ការ​រស់​នៅ ដោយ​សារ​តែ​យើងមា​នបំ​ណង​ចង់​បាន​រង្វា​ន់នោះ​ឡើ​យ ហើយក៏​មិ​ន​មែន​ដើម្បី​ឲ្យបា​នសេ​ចក្តី​សង្រ្គោះនោះ​ដែរ។ ផ្ទុយ​ទៅវិ​ញ យើងគួ​រ​ប្រព្រឹត្ត​ល្អ ​ដោយសារ​យើង​មាន​បំណង​ចិត្ត​ ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និងដើ​ម្បី​ធ្វើ​ឲ្យ​ព្រះអ​ង្គ​សព្វ​ព្រះ​ទ័យ។

ពេល​ដែល​យើ​ងស្រ​ឡាញ់​ព្រះ យើង​មាន​ចិត្ត​ចង់​ផ្គាប់​ព្រះទ័​យ​ព្រះ​អង្គ ដែល​បាន​ស្រឡាញ់​យើ​ង​ជា​មុន​(១យ៉ូហាន ៤:១៩) ហើយ​បម្រើព្រះ​អ​ង្គ ដោយ​ចិត្ត​បរិសុទ្ធ(សុភាសិត ១៦:២ ១កូរិនថូស ៤:៥)។ ការ​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ ជា​រង្វា​ន់​ដ៏​ល្អបំ​ផុត សម្រា​ប់យើ​ង​រាល់​គ្នា!—Anne…

យុទ្ធនាការ

ជា​រៀង​រាល់​ឆ្នាំ យុវជន ក្នុង​សហគមន៍​របស់​យើង បាន​ចូល​រួម នៅ​ក្នុង​យុទ្ធ​នាការ “ធ្វើខ្លួ​ន​ជា​មនុស្ស​ល្អ” ដែល​បង្កើត​ឡើង ដោយ​អង្គការ​សុខ​ភាព​ផ្លូវ​ចិត្ត​មួយ។ ក្នុង​កម្មវិ​​ធី​មួយ ក្នុង​ចំណោម​កម្មវិ​ធី​ដែល​គេបា​ន​ធ្វើ​ឡើង ក្នុង​ឆ្នាំ២​០១២ មាន​សិស្ស​៦​ពាន់​នាក់ បាន​ឈរ​តម្រៀប​គ្នា​បង្កើត​ជាអក្ស​ ក្នុង​ទី​លាន​កីឡា​របស់​សាលា​របស់​ពួក​គេ ដែល​ផ្គុំ​គ្នា​ជា​ពាក្យ ប្រែ​មក​ថា “ចូរ​ធ្វើ​ជា​មនុស្ស​ល្អ”។ មាន​នាយក​សាលា​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​សិស្ស​មករៀ​ន ហើយទ​ទួល​ចំណេះ​ដឹង ដោយ​គ្មាន​ការរំខាន ពី​ការ​ភ័យ​ខ្លាច ឬ​ទុក្ខ​ព្រួយ ឬ​​​មាន​អារម្មណ៍​ពិបាក ពេល​​នៅ​​ក្បែរ​​មិ​ត្តភ័ក្ររបស់​ខ្លួន​ឡើយ។ យើង​កំពុង​ខិត​ខំ​ធ្វើយ៉ា​ងណា​ ឲ្យសិ​ស្សទាំ​ង​ឡាយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ជាង​​រុញ​ច្រាន​​គ្នា​ទម្លាក់”។

សាវ័ក​ប៉ុល​ចង់​ឲ្យពួ​កជំ​នុំ នៅ​ក្រុង​រ៉ូម មាន​សេចក្តី​ស្រឡាញ់ឲ្យ​​បាន​មួយ​កំរិ​ត​ទៀត។ នៅស​ម័យ​នោះ អ្ន​ក​ដែល​មានជំ​នឿ​ខ្លាំង និង​អ្នកមាន​ជំនឿ​ខ្សោយ បាន​ថ្កោល​ទោស​គ្នា ហើយ​​បង្ហា​ញចេ​ញនូ​វសេ​ចក្តី​សម្អប់​ ចំពោះគ្នា​ទៅ​វិញ​ទៅ​​មក(រ៉ូម ១៤:១-១២)។ ពួក​គេ​ស្អប់​គ្នា​ទៅ​វិញ​ទៅម​ក ពេល​ដែល​ពួក​គេ​ប្រកែ​កគ្នា​ អំ​ពីម្ហូ​បអាហារ ដែល​ត្រូវឬ​មិ​នត្រូ​វ​បរិភោគ(ខ.២-៣) និង​អំពី​ពិធី​បុណ្យ ដែល​ពួក​គេ​គួរ​តែ​ប្រារព្ធ​ធ្វើ​(ខ.៥-៦)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ថា​ “ហេតុ​​ដូច្នេះ ត្រូវ​​​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្តី ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ”(ខ.១៩)។ ពេល​នោះ គាត់​បាន​រំឭ​កពួ​ក​គេថា​ ពួក​គេគួ​រ​មាន​ចិត្ត ដែល​ចង់​ផ្គាប់​ចិត្ត​អ្នក​ដទៃ ​មិនមែ​ន​ខំ​ផ្គាប់​ចិត្ត​ខ្លួនឯ​ងទេ​។ បាន​ជាគា​ត់មា​ន​ប្រសាសន៍​ថា “ដ្បិត​ព្រះគ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះហឫទ័យ​ទ្រង់​ដែរ”(១៥:៣) តែ​ព្រះអង្គ​បាន​យាងម​ក​ដើម្បីប​ម្រើ​គេ​វិញ។

ដូច​នេះ…

គេ​មិន​ខ្វល់​ពី​ខ្ញុំ

មាន​ពេល​មួយ ចេន(Jane) បានប​ញ្ចេញ​យោបល ក្នុង​ការ​ប្រជុំ នៅក​ន្លែង​ធ្វើ​ការ ហើយ​ពេល​នោះ គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ឡើយ។​ ដូច​នេះ នាងក៏បា​ននិ​យាយ​សា​ឡើង​វិញម្ត​ង​ទៀត ហើយនៅ​តែ​គ្មាន​នរណាឆ្លើយត​ប​ដដែល។ មិត្ត​រួម​ការ​ងាររ​បស់​នាង មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្តីរ​បស់នា​ង​សោះ។ ពេល​នោះ នាង​ក៏បា​នដឹ​ង​ថា ទស្ស​នៈរបស់​នា​ងមិន​​មាន​តម្លៃចំ​ពោះពួ​កគេ​ទេ។ នាង​​​​មាន​អារម្មណ៍​ថា គេ​មិន​អើពើរ​ចំពោះនា​ង និង​មើល​នាង​មិន​ឃើញ​ទេ។ ត្រង់​ចំណុច​នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះផ​ងដែ​រ​ ពេល​ដែល​គេ​មិន​អើពើរនឹង​​អ្នក។

យ៉ាង​ណាមិ​ញ សាសន៍​អ៊ីស្រាអែល ដែ​ល​ជារា​ស្រ្តរ​បស់​​ព្រះ ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះផ​ងដែរ(អេសាយ ៤០)។ ពួក​គេជឿ​​ថា ព្រះ​អម្ចាស់​មិន​បាន​ទត​មើល ឬ​យល់​អំពី​ទុក្ខ​វេទនា ដែល​ពួក​គេមា​នជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​តស៊ូ​ឲ្យ​រួច​ពីសេ​ចក្តីស្លា​ប់​ឡើយ។ នៅស​ម័យ​នោះ នគរ​ខាង​ត្បូង​ត្រូវ​​គេ​និរទេស ឲ្យ​ទៅ​ធ្វើជា​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ហើយពួ​ក​គេបា​នរ​អ៊ូរ​ទាំថា​ ព្រះ​អម្ចាស់​មិន​បាន​ទតមើល​ផ្លូវ​​ដែលពួក​គេប្រ​ព្រឹត្ត ហើយ​​ព្រះ​អង្គក៏​​​មិនបាន​​ជ្រាបអំ​ពីរឿ​ងរ៉ា​វ​​រប​ស់ពួ​កគេ​(ខ.២៧)។ លោក​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា បើ​ធៀប​នឹង​ព្រះដ៏​មាន​ចេស្តា “អស់​ទាំង​សាសន៍​ប្រៀប​​ដូច​​ជា​​ទឹក​​១​​ដំណក់​​នៅ​​ក្នុង​​ថាំង ហើយ​​ក៏​​រាប់​​ទុក​​ដូច​​ជា​​លំអង​ធូលី​ នៅ​លើ​ថាស​ជញ្ជីង​ដែរ”(ខ.១៥) ហើយ​គាត់​ក៏ច​ង់​ឲ្យពួក​អ៊ីស្រាអែល ដឹ​ងផ​ងដែ​រ​ថា​ ​ព្រះ​អង្គ​រមែង​​ចំរើ​ន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ(ខ.២៩)។ លោកអេ​សាយ​បា​ន​មាន​ប្រសាសន៍​ផង​ដែរ​ថា បើពួ​កគេ​ស​ង្ឃឹម​ដល់​ព្រះអ​ម្ចាស់ នោះ​ព្រះអ​ង្គ​នឹង​ប្រទាន​ឲ្យ​ពួក​គេមា​នកម្លាំ​ងជា​ថ្មី គេ​​នឹង​​ហើ​រ​​ឡើ​ង​​ទៅ​​លើ ដោយ​​ស្លាប ដូច​​ជា​​ឥន្ទ្រី គេ​នឹ​ង​​រត់​​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ(ខ.៣១)។

ដូច​នេះ ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា គេមិ​នអើ​ពើរ…

សេចក្តីក្លាហានដ៏លេចធ្លោរ

មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្មអំ​ពី​នាឡិកា តាម​វិទ្យុ បានលើ​ក​ទឹក​ចិត្ត​​ឲ្យ​អ្នក​ស្ដាប់​ទាំង​ឡាយ ទិញ​នាឡិកា​​ដែល​​ខ្សែរបស់​វាមា​នពណ៌ភ្លឺ​ផ្លេក ​ហើយ​បន្ទាប់​​មក ពាក់នា​ឡិកា​នោះ ​ជា​មួយ​​នឹ​ងសំលៀកបំ​ពាក់​​ដែល​មា​នព​ណ៌ផ្សេ​ង​​ទៀត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ បាន​និយាយ​ទៀត​ថា នៅពេ​លដែ​ល​​​មនុស្ស​ចាប់អា​រម្មណ៍​ នឹងនាឡិកា​​រប​ស់​​លោកអ្នក ដោយសារ​ពណ៌ដែ​លលេ​ច​ធ្លោ​​របស់វា​ “នោះគេ​នឹង​ឃើញ​ថា លោកអ្នក​​មា​ន​​ពណ៌​ភ្លឺផ្លេ​ក។ ហើយ​គេនឹ​ងច​ង់​​​​ឲ្យខ្លួន​​គេ ​ បានស្រស់​សង្ហាដូចជា​​លោ​ក​អ្នក​ដែរ។” ​នៅ​ត្រង់ចំ​ណុច​នេះ បញ្ជាក់​ថា មាន​អ្វី​​មួយ​នៅក្នុងខ្លួ​ន​យើង ដែល​ចូល​ចិត្ត​ឲ្យគេយក​គំ​រូតាម​ខ្លួន។

បើ​សិន​ជា​​អ្ន​កអា​នបទ​គ​ម្ពីរ ​១កូរិនថូស ៤ មិនបា​ន​ស៊ី​ជម្រៅ​ទេ នោះ​​លោក​អ្នក​​អា​ចនឹ​ង​​គិត​ថា លោក​សាវ័ក​ប៉ុល​ហាក់​​ដូចជា​អួត​បន្តិច នៅពេ​ល​​ដែល​​គា​ត់​​ប​ង្រៀន​គេ ឲ្យយ​ក​​តម្រា​ប់តា​មគា​ត់ ក្នុង​ការ​លះ​បង់ខ្លួ​ន​​របស់គាត់ថ្វា​យព្រះ​(ខ​.១៦)។ ប៉ុន្តែ បើ​យើង​ពិចារណា​ឲ្យ​បាន​ដឹត​ដល់ អំពីពា​ក្យ​ស​ម្តី​​របស់​​លោ​ក​ប៉ុល​ ត្រង់​ចំណុច​នេះ ​នោះ​យើង​នឹង​បាន​យល់ ពី​មូល​ហេតុ​ដែ​ល​គាត់​​បាន​សរសេរ​ប្រាប់គេ​ យ៉ាង​​មាន​ទំនុក​ចិត្ត​បែប​នេះ។ គាត់​អាច​​សុំ​​ឲ្យ​មនុស្សត្រាប់តា​ម​គាត់ ព្រោះ​គា​ត់​​បាន​ត្រាប់​តាម​​ព្រះគ្រីស្ទ​ (១១:១) ដែល​ព្រះអ​ង្គជា​​បាវប​ម្រើ​​​ដ៏​​អស្ចារ្យ​ជាង​គេ។

ការរ​ងទុ​ក្ខ​​បៀត​បៀន​ដែ​លគា​ត់​ទ្រាំទ្រ​ និងកា​រងារ​​ដែ​ល​​គាត់​​មា​ននៅ​ក្នុង​ពួក​ជំនុំ(៤:១០-១៧) គ្រប់​ការ​ទាំង​អស់​​កើតឡើ​ង​ ដោយ​ព្រោះប៉ុល​​បា​ន​ត្រាប់​តាម​ព្រះយេ​ស៊ូវ។ នៅពេ​ល​​គាត់​​លើ​ក​ឡើង​ថា ទោះបី​ជា​​ពួក​កូរិន​ថូស​​មាន​​គ្រូ​បង្រៀន​​ដល់ ១ម៉ឺន​​​នាក់ ក៏​ដោយ ក៏​គាត់​​នៅ​តែជា​ឪ​ពុក​ នៅក្នុ​ង​​សេចក្តី​ជំនឿ​របស់​​ពួ​ក​គេដ​ដែល (ខ.១៥) គាត់ដឹ​ង​ច្បាស់​​ជា​​និ​ច្ច​​ថា ព្រះយេស៊ូវ​​​គឺ​ជា​​ហេតុ​ផល​​តែ​​មួ​យ​គត់​ ដែល​​​ម​នុស្សអា​ចនឹ​ងទុ​កចិ​ត្ត​​លើសេ​ចក្តី​បង្រៀន​​រប​ស់​​គា​​ត់​បាន។

បើ​សិន​​ជា​​យើងចង់​​ឲ្យ​ម​នុស្ស​​ត្រាប់តា​ម​យើង ដំបូង​​យើង​ត្រូវ​តែ​​ត្រាប់​តាម​ព្រះអម្ចាស់​នៃ​យើង​​ជា​មុន​សិន។ បើ​សិន​​ជា​យើ​ងមា​នហេ​តុផ​លណា​មួយ​ ​ដើ​ម្បី​ឲ្យគេ​ត្រា​ប់តា​មគំ​រូ​​​យើង ហើយបើ​សិន​ជា​​យើ​ង​​មាន​សេចក្តីក្លា​ហាន​ណា​​…

សុទ្ធតែដើម្បីសេចក្តីស្រឡាញ់

មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។

សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់   ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។

បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។

សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ ៥:៤៤)។ ការផ្ដល់ឲ្យក្តីស្រឡាញ់ដល់អ្នកឯទៀត អាចជាការលំបាក ក្នុងស្ថានភាពខ្លះ ប៉ុន្តែ យើងនៅតែអាចធ្វើទៅបាន ដោយព្រោះតែព្រះទ្រង់បានប្រទានក្តីស្រឡាញ់ដល់យើងជាមុនរួចហើយ។…

មិនចាប់អារម្មណ៍​ ចំពោះសាសនា

មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​រប​ស់ព្រះវិ​ហារ តាម​វិទ្យុ បាន​ទាក់​ទាញ​​​ការ​ចាប់​អារម្មណ៍​​រប​ស់ខ្ញុំ។ គេ​បាន​ផ្សាយ​ថា “ដោយ​ព្រោះលោ​ក​អ្នក​​បាន​ឮ​​គេ​និយាយ​អំពី​​ជំនឿ​​គ្រីស្ទ​បរិស័​ទហើ​យ នោះលោក​អ្នកប្រហែល​​​ជា​មិន​ចាប់​អារម្មណ៍​​នឹ​ង​សាសនា​ទេ។ ជា​ការពិតណា​ស់ លោក​​អ្ន​ក​​ប្រហែល​ជាមានកា​រភ្ញា​ក់ផ្អើ​ល ពេល​ដឹង​ថា ព្រះ​យេស៊ូវ​ក៏​មិន​ចាប់​អារម្មណ៍នឹ​ង​​សាសនា​ដែរ។ ប៉ុន្តែ​ ព្រះអ​ង្គ​ចាប់​អារម្មណ៍​ខ្លាំង​​ចំពោះ​ទំនាក់​​ទំនង និង​ការ​បង្រៀន​យើង​​​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។លោក​អ្នក​ប្រហែល​​មិន​ចូល​​ចិត្ត​​ព្រះ​​វិហារ​​របស់​យើង​ខ្ញុំ គ្រប់​ចំណុ​ទេ ប៉ុន្តែ​ យើង​ផ្ដល់​ជូន​នូវ​ការ​ទំនាក់​ទំនង​ពិត​​ប្រាកដ ហើយយើង​ខ្ញុំកំពុង​រៀន​ស្រឡាញ់​​ព្រះ និង​ស្រឡាញ់​​គ្នា​ទៅ​វិញ​​ទៅ​​មក។ យើង​ខ្ញុំ​រង់​ចាំ​​​ស្វាគមន៍​លោក​អ្នក​ជា​និច្ច​”។

ព្រះ​វិហារ​នេះ​ប្រហែល​ជា​បាន​និយាយ​ជ្រុល​បន្តិច អំពី​​ព្រះ​យេស៊ូវ និង​សាសនា ព្រោះ​ព្រះគ​ម្ពី​រ​​ក៏​​មាន​ចែងអំ​ពី “សាសនា​​ដ៏​​ពិត​” ក្នុងក​ណ្ឌ​គម្ពីរ យ៉ាកុប ១:២៧ ដែលជា​ការ​ប្រព្រឹត្ត​ល្អ ដោយ​ជួយ​អ្នកដទៃ​។ តែ ព្រះយេ​ស៊ូវ​​ពិត​ជា​​​មា​ន​កា​រលំ​បាក ដោយសារ​ពួកអ្ន​ក​កាន់​​សាសនា នៅ​សម័យ​នោះ។ ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា ពួក​ផារិស៊ី​ដឹក​នាំ តាម​តែ​ទំនៀម​ទម្លាប់ និង​បញ្ញត្ត​ច្បាប់​ទាំងឡា​យ មិន​មែន​ដោយសេ​ចក្ដីស្រ​ឡាញ់​ដល់​ព្រះ​អម្ចាស់​ទេ “ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​​មាន​សុទ្ធ​តែ​សេចក្តី​កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ​” (ម៉ាថាយ ២៣:២៨)។ ពួកគេ​ឥតមាន​សេច​ក្តីស្រ​ឡាញ់​​របស់​ព្រះ នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ (យ៉ូហាន ៥:៤២)។ ព្រះ​​​យេស៊ូវ​សព្វ​ព្រះទ័យ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ប៉ុន្តែ ​ពួក​គេ “មិនសុ​ខ​ចិត្ត​ចូល​មក​ឯ​ទ្រង់​ទេ” (ខ.៤០)។

បើ​សិន​ជា “ការ​កាន់​តាម​សាសនា” ​មាន​អត្ថ​ន័យ​ថា ជា​​ការ​កាន់​តាម​បញ្ញត្ត​ច្បាប់​ទាំង​ឡាយ ដើម្បី​ឲ្យ​ខ្លួន​ល្អ​តែ​សម្បក​ក្រៅ ជាជា​ង​អរ​សប្បាយ​នឹងទំ​នាក់​ទំន​ង​​ជា​មួយ​ព្រះអង្គ​សង្រ្គោះ នោះ​ព្រះ​យេស៊ូវ​​មិ​ន​ចាប់​អារម្មណ៍​នឹង​ការ​កាន់​តាម​សាសនា​ទេ។ ព្រះ​អង្គ​ប្រទាន​មក​នូវ​​កា​រអត់​ទោស​បាប…

ការជួយទប់មិនឲ្យដួល

កាល​ពី​រដូ​វ​ក្តៅឆ្នាំមុ​ន អ្នក​ស្រី​ម៉ារីលីន(Marilyn) បានទិ​ញ​កូន​ឈើមួ​យដើ​ម សម្រាប់​ដាំ​នៅ​ផ្ទះ។ គាត់​បាន​សួរ​អ្នក​លក់​ថា តើ​គាត់​ត្រូវ​បោះ​បង្គោល ដើម្បី​ជួយ​ទប់​កូន​ឈើនោះ​ឬ​ទេ? អ្នក​លក់​ក៏​បាន​ប្រា​ប់​គាត់​ថា​ “សូម​អ្នក​ស្រី​បោះ​ប​ង្គោល​​ទប់​​កូន​​ឈើ​នោះ ឲ្យ​បាន​មួយ​ឆ្នាំ ដើម្បី​ឲ្យ​ បង្គោលនោះ​ជួយ​ទប់​កូន​ឈើ ពេល​មាន​ខ្យល់​បក់​ខ្លាំង”។ ប៉ុន្តែ មាន​អ្នក​ជិត​ខាង​ម្នាក់​បាន​ប្រាប់គាត់​ថា “ការ​បោះប​ង្គោល​ទប់ អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់ ច្រើន​ជាង​ផល​ចំណេ​ញ។ កូន​ឈើ​នោះចាំ​បាច់​ត្រូវ​ចាក់​ឫស​ចូល​ក្នុ​ងដី ឲ្យបា​ន​រឹង​មាំ ដោយ​ខ្លួន​ឯង ពុំនោះ​ទេ ​វា​មិន​​អាច​ចាក់​ឫសបាន​ល្អឡើ​យ។ ដូច​នេះ ការ​មិន​បោះបង្គោល​ទប់ មាន​ប្រយោជ​ន៍​បំផុត ចំពោះ​ខុស​ភាព​របស់​ដើម​ឈើ ក្នុង​រយៈ​ពេល​វែង”។

យ៉ាង​ណាមិ​ញ នៅ​ក្នុង​ទំនាក់​ទំនង យើង​ក៏អា​ច​មាន​សំណួរ​ដូច​នេះ​ផង​​ដែរ។ ឧទាហរណ៍ បើ​សិន​ជា​មាន​នរណា​ម្នាក់​ជួប​បញ្ហា​អ្វី​មួយ តើយើ​ង​ត្រូវ “ជួយ​ទប់​មិន​ឲ្យគា​ត់ដួល” ដោយ​ជួយ​យក​អាសាគា​ត់ ឬ​ក៏​ទុ​ក​ឲ្យគា​ត់ “ចាក់​ឫស​ឲ្យបា​ន​រឹង​មាំដោ​យខ្លួន​ឯង” ដោយ​ឲ្យ​គាត់​ប្រឈម​មុខ​នឹង​លទ្ធផ​ល ដែលគា​ត់​ត្រូវទទួល​បាន ពី​ការ​សម្រេ​ចចិត្តរប​ស់​ខ្លួន? ជាការ​ពិ​ត​ណាស់ ត្រង់​ចំណុច​នេះ យើង​ចាំ​បាច់​ត្រូវជួ​យ​គាត់ តាមរបៀប​ដែល​ធ្វើ​ឲ្យ​សុខភា​ព​ខាង​វិញ្ញាណរ​បស់​គាត់ មាន​ភាព​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​វែង គឺ​មិន​មែន​ល្អតែក្នុ​ង​រយៈពេ​ល​ខ្លី​ឡើយ​។ យើងត្រូវជួយ​ដោយ​សេចក្តី​ស្រឡាញ់ ដោយដឹ​ង​ថា អ្វី​ដែល​ត្រូវធ្វើ ហើយ​ធ្វើ​ឲ្យ​ត្រូវ​ពេល។ ហេតុ​នេះហើ​យ បាន​ជា​បទ​គម្ពីរ​សុភាសិត ជំពូក​១៩ បាន​បង្រៀនយើង​ឲ្យ​មានចិ​ត្តអា​ណិត ហើយ​ជួយ​អ្នក​ដទៃ(ខ.១៧) ហើយ​ត្រូវ​ជួយ​គេ​ម្តង​ទៀត បើ​សិន​ជាចាំ​បាច់(ខ.១៩)។ ដើម្បី​ផ្តល់​ជំនួយ​ឲ្យ​បានត្រឹមត្រូ​វ យើង​ត្រូវ​ការប្រាជ្ញា​ពីព្រះ…

ការ​មើល​ងាយ

បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំ បាន​​ឆ្លង​កាត់​ការ​វៈ​កាត់​តូច​ហើយ ​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ មិន​ឲ្យឈ្ងោ​ក​មើល​ទៅ​ក្រោម ក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​ ហើយ​មិន​ឲ្យ​ធ្វើ​ម្ហូប ឬ​បោសស​ម្អាត​អ្វីឡើ​យ។ បើ​គ្រាន់​តែ​មិន​ឲ្យ​ខ្ញុំ​ធ្វើម្ហូប ឬ​បោស​សម្អាត​ផ្ទះ​មួយ​រយៈ នោះមិ​ន​សូវពិបាក ដូច​ការ​ហាម​មិន​ឲ្យ​ឈ្ងោក​មើល​ទៅក្រោ​ម តាម​ការ​ណែនាំរ​បស់​ពេទ្យ​ឡើ​យ! គាត់​មិន​ច​ង់​ឲ្យ​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រោម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នេរក្នុងភ្នែក​​ដែល​មិន​ទាន់​ជា។

យ៉ាង​ណាមិ​ញ លោកស៊ីអេស លូវីស(C.S. Lewis) បាន​និពន្ធ​សេចក្តី​បង្រៀន​មួយ អំពី​ការ​មើល​មួយ​បែប​ទៀត ដែល​អាច​ឲ្យ​យើង​មាន​បញ្ហា។ គាត់​មាន​ប្រសាសន៍​ថា “នៅក្នុ​ងព្រះ អ្នក​តទល់​នឹង​ការ​អ្វី ដែល​ធំជាង​ខ្លួន​អ្នក ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​។ ដរាប​ណា អ្នក​មាន​អំណួត នោះ​អ្នក​មិន​អាច​ស្គាល់​ព្រះ​ឡើយ។ មនុស្ស​ដែល​មាន​អំណួត តែង​តែ​មើលងា​យ​មនុស្ស ឬ​មើល​ងាយ​អ្វី​ៗ ក្នុង​លោក​នេះ។ ជាកា​រ​ពិត​ណាស់​ ដរា​បណា អ្នក​មើល​ងាយ​មនុស្ស​ដែល​នៅ​ស្ថាន​ក្រោមនេះ​ នោះ​អ្នក​មិន​អាច​មើល​ឃើញ​ការ​អ្វី​ដែល​នៅ​ស្ថាន​លើ​ឡើយ”។

ព្រះយេ​ស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ប្រដូច អំពី​ពួក​ផារិស៊ី​ម្នាក់ ដែលគិ​ត​ថា​ខ្លួន​ឯង​គ្រាន់​បើ​ជាង​អ្នក​ដទៃ។ គាត់​បាន​​​​ឈរ​​​​​​អធិស្ឋាន​តែ​ម្នាក់​ឯង ដោយ​ចិត្ត​អំណួត​ថា គាត់អរព្រះគុណព្រះ ដែលខ្លួន​គាត់ មិន​​ដូ​ច​​ជា​មនុស្ស​​​ឯ​ទៀត(លូកា ១៨:១១)។ គាត់​មើល​ងាយ​មនុស្ស​​ដែលឆក់​ប្លន់ ទុច្ចរិត ហើយ​​កំផិត និង​អ្នក​​​យក​​ពន្ធ​ ដែលកំ​ពុងអ​ធិស្ឋាន នៅ​ក្នុង​ព្រះ​វិហារ ក្នុង​ពេល​នោះដែ​រ។ ផ្ទុយ​ទៅ​វិញ អ្នកយក​ពន្ធ​បាន​ដឹង​ថា គាត់​ជា​មនុស្ស​មា​​នបាប នៅចំ​ពោះព្រះ​ ហើយ​បាន​ទូល​សូម​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​អង្គ(ខ.១៣)។

សេចក្តី​អំណួត អាច​ជា​បញ្ហា…